ក្រសួងសេដ្ឋកិច្ច បង្ហាញរបាយការណ៍ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកាឆ្នាំ២០១៨, ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានក្លាយទៅជាហានិភ័យលើវិស័យសេដ្ឋកិច្ចពិភពលោក

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា របស់រដ្ឋដៃគូរអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់។ វេទិការនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈ ស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មាន ដល់តួអង្គពាក់ព័ន្ធទាំងអស់ បានជ្រាប និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសក្នុងពេលបច្ចុប្បន្ន និងទស្សនវិស័យទៅថ្ងៃមុខ ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន នៅរយៈកាល៤ឆ្នាំ កន្លងមក របស់រាជរដ្ឋាភិបាលនីតិកាលទី៥។ ការរៀបចំវេទិកាសាធារណៈនេះ ក៏មានគោលបំណងប្រមូលផ្តុំធាតុចូល និងព័ត៌មានត្រឡប់ពីតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំថវិកា ឆ្នាំ២០១៨ ដែលនឹងត្រូវវេចខ្ចប់នៅចុងឆ្នាំ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ដើម្បីបម្រើឱ្យគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ … Continue reading ក្រសួងសេដ្ឋកិច្ច បង្ហាញរបាយការណ៍ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកាឆ្នាំ២០១៨, ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានក្លាយទៅជាហានិភ័យលើវិស័យសេដ្ឋកិច្ចពិភពលោក